សុខ ធី ប្រាប់មូលហេតុដែលមិនផ្តួល សុផាតណយ ឲ្យបោះបង់ការប្រកួត (មានវីដេអូ)
ការប្រកួតសន្សំពិន្ទុកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm កាលពីថ្ងៃមិញនេះ សុខ ធី (កាកា) អាចប្រកួតបានយ៉ាងល្អក្រោយឆ្លងកាត់ដំណាក់កាលដំបូលបានសម្រេចដោយយកឈ្នះទៅលើដៃគូចាស់ សុផាតណយ ជាកីឡាករមកពីប្រទេសថៃ។ ប្រិយ៍មិត្តដែលគាំទ្រវិស័យគុនខ្មែរប្រហែលជាបានឃើញយ៉ាងច្បាស់នូវយុទ្ធគុនខ្មែររបស់ សុខ ធី ប្រកួតជាមួយ សុផាតណយ ព្រោះថា ក្នុងទឹក២និងទឹក៣ សឹងតែបាត់បង់ម្ចាស់ការមួយសារៗដោយកណ្តាប់ដៃរបស់ សុខ ធី តែចាប់ពីទឹកទី៤ទៅកូនសិស្សរបស់លោក សាន សៅយ៉ាន់ ហាក់បីដូចប្តូរយុទ្ធសាស្រ្តប្រកួតវិញ ដោយចេញក្បាច់មួយៗមិនដូចមុន។
សុខ ធី បានប្រាប់ហេតុផលថា មូលហេតុដែលរូបគេមិនព្រមផ្តាច់ឲ្យកីឡាករគុនថៃនេះឲ្យបោះបង់ការប្រកួតក្នុងទឹក៤រឺក៏ទឹក៥ ដោយសារតែ សុផាតណយ បានសុំចុះចាញ់នៅពាក់កណ្តាលទឹក៤ទៅហើយ ម្យ៉ាងវិញទៀតដោយសារធ្លាប់ស្គាល់គ្នាពីមុនមកទៀតនោះរូបគេក៏យល់ព្រមទទួលយកសំណើររបស់កីឡាករថៃ សុផាតណយ តែម្តង។
សូមបញ្ជាក់ថាជំនួបលើកទី២របស់ សុខ ធី គឺត្រូវវិលទីប៉ះជាមួយកីឡាករថៃ ធ្នូសឹកឡេក ស្របពេលដែលកីឡាករថៃម្នាក់នេះបានដណ្តើមបាន៣ពិន្ទុពី តាញ់ មករា កាលពីថ្ងៃមិញនេះផងដែរ៕ (មានវីដេអូនិយាយនៅខាងក្រោម)