យីប ឌុក ត្រូវបាន PNN ផ្តល់ឳកាសប្រកួតអន្តរជាតិលើកដំបូងជាមួយកីឡាករថៃនៅចុងសប្តាហ៍នេះ
កីឡាករគុនខ្មែរវ័យ១៨ឆ្នាំ យីប ឌុក ដែលជាអ្នកក្លាហានវ័យក្មេងមកពីសាលាគុន រស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ត្រូវបាន PNN ផ្តល់ឳកាសប្រកួតអន្តរជាតិលើកដំបូងក្នុងអាជីពរបស់ខ្លួនជាមួយកីឡាករថៃ អប់សៃ នៅចុងសប្តាហ៍ថ្ងៃអាទិត្យនេះក្នុងសង្វៀន ISI Palm។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យោងតាមបទពិសោធន៍ប្រកួតខ្មែរនិងខ្មែរជាង២០ដង យីប ឌុប ត្រូវបានអ្នករៀបចំកីឡាករប្រដាល់ PNN លោក ស្រុឺន ស្រេង បាននិយាយឆ្លើយតប Comment របស់ហ្វេនថា ដោយសារតែលោកឃើញកីឡាកររូបនេះល្អ ពិសេសគឺទម្រង់ប្រកួត ទើបលោកចង់ឡង់សេ កីឡាកររូបនេះឲ្យមានឈ្មោះបោះសំលេងលើសង្វៀនគុនខ្មែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា យីប ឌុក មានដើមកំណើតក្នុងខេត្តសៀមរាប ភូមិពពែល ឃុំពពែល ស្រុកពួក ដោយបច្ចុប្បន្នជាសិស្សប្អូនរបស់ ឃីម ឌីម៉ា បង្ហាត់ដោយលោកគ្រូ ហេង ប៊ុនឃីម បទពិសោធន៍របស់គេដ៏ល្អបំផុតនោះគឺប្រកួតឈ្នះកីឡាករ សាស្រ្តាវុធ ដោយពិន្ទុនៅសង្វៀន CNC៕