តាញ់ មករា ប្រាប់អំពីមូលហេតុដែលប្រកួតចាញ់ ធ្នូសឹកឡេក(មានវីដេអូ)
ការប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី២ សប្តាហ៌ទី២បានបញ្ចប់ហើយកាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងនោះកម្ពុជាឈ្នះមួយនឹងចាញ់មួយដូចហ្នឹងសប្តាហ៌ទី១ដែល ដោយកីឡាករគុនខ្មែរ តាញ់ មករា ចាញ់ពិន្ទុ ធ្នូសឹកឡេក និង សុខ ធី (កាកា) ឈ្នះពិន្ទុកីឡាករថៃ សូផាតណយ។
ដូចដែលបងប្អូនដែលគាំទ្រប្រដាល់គុនខ្មែរជ្រាបហើយថា តាញ់ មករា ធ្លាប់ប្រកួតចាញ់កីឡាករថៃ ធ្នូសឹកឡេក ក្នុងជំនួបមិត្តភាពរួចម្តងហើយ ចំណែកឯការប្រកួតសន្សំពិន្ទុនាពេលនេះក៏មិនខុសពីជំនួបលើកមុនដូចគ្នា ជាមួយគ្នានេះ តាញ់ មករា ដែលជាកូនសិស្សរបស់លោក ធន់ សុភា បានប្រាប់អំពីមូលហេតុដែលរូបគេប្រកួតមិនបានល្អនាពេលនេះដោយសារតែមានបញ្ហាតំរង់នោម ដោយហ្វឹកហាត់ទាំងការឈឺចាប់ ហើយយប់ឡើងក៏ដេកមិនលក់ ដោយសារតែមានការឈឺចាប់នៅពេលបត់ជើងតូចម្តងៗ ហេតុនេះហើយទើបធ្វើឲ្យការរូបគេមិនមានកំលាំងគ្រប់គ្រាន់ក្នុងការប្រកួតជាមួយ ធ្នូសឹកឡេក។
មករា បាននិយាយប្រាប់បន្ថែមទៀតថា ទោះបីជាចាញ់ការប្រកួតក្នុងលើកទី១ក៏ពិតមែន តែរូបគេមិនបាក់ទឹកចិត្តឡើយ ដោយនូវតែខំប្រឹងព្យាបាលជំងឺនឹងបន្ថែមការហ្វឹកហាត់ជាបន្តទៀត ដើម្បីស្វែករកជ័យជំនៈនៅជំនួបលើកទី២ជាមួយនិង សុផាតណយ ជាបន្តទៀត។ មានវីដេអូនិយាយនៅខាងក្រោម៖