ពុយ វណ្ណៈ ប្រាប់មូលហេតុមិនទៅប្រកួតនៅថៃ សុខចិត្តប្រកួតនៅស្រុកខ្មែរវិញ(មានវីដេអូ)
បន្ទាប់ពីធ្លាប់ប្រកួតស្មើគ្នាម្តង ឥឡូវនេះកីឡាករគុនខ្មែរ ពុយ វណ្ណៈ ត្រូវជួបប្រកួតជាមួយកីឡាករថៃ ភិត សង្ហា ជាលើកទី២នៅសង្វៀន CBS ក្នុងកម្មវិធីវ៉ៃដណ្តើមប្រាក់លាននាចុងសប្តាហ៍ថ្ងៃសៅរ៍ខាងមុខនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សម្រាប់ការប្រកួតជំនួបលើកទី២នេះ ពុយ វណ្ណៈ បាននិយាយថា ភិត សង្ហា គឺជាដៃគូម្នាក់ដែលវ៉ៃចេញអាវុធបានលឿន មិនថា មាត់ ទាត់ រឺក៏កែង ដូច្នេះរូបគេក៏ត្រូវតែបង្តើនស្ទុះឲ្យខ្លាំងជាមុនដើម្បីទប់ទល់ជាមួយកីឡាករថៃរូបនេះដូចគ្នា។ ហើយអាវុធដែលកូនសិស្សឃ្លាំងមឿងរូបនេះតែងតែប្រើបានល្អគឺការចូលទាត់ជើងក្រោម ដូច្នេះហើយរូបគេមានសង្ឃឹមរហូតដល់ទៅ៧០ភាគរយក្នុងការដណ្តើមបានជ័យជំនៈសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ទី៣ ខែសីហានេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ទាក់ទងទៅនឹងរឿងដែលកីឡាករ ពុយ វណ្ណៈ សុខចិត្តបោះបង់ការប្រកួតនៅប្រទេសថៃ ហើយប្រកួតនៅស្រុកខ្មែរវិញ រូបគេក៏បាននិយាយឲ្យដឹងផងដែរថា៖ តាមពិតរូបគេក៏ចង់ទៅប្រកួតនៅថៃដែរ តែដោយសារមានឈ្មោះប្រកួតអន្តរជាតិដណ្តើមប្រាក់លាននៅ CBS ម្យ៉ាងវិញទៀត CBS ក៏ជាអ្នកមានគុណធ្លាប់ជួយឲ្យរូបគេប្រកួតអន្តរជាតិជារឿយផងដែរនោះ ទើបរូបគេសុខចិត្តមិនទៅប្រកួតនៅថៃ ហើយបង្វែរទិសដៅប្រកួតឲ្យ CBS វិញ៕ (មានវីដេអូ ពុយ វណ្ណៈ និយាយ…)