
កែវ រំចង់ ដាក់មួយម៉ាត់ ក្រោយពីមានអ្នកគាំទ្រចង់ឲ្យប្រកួតជាមួយ ព្រំ សំណាង

ព្រំ សំណាង និង កែវ រំចង់
ក្រោយពីអ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង និយាយថា ចង់ជួបអ្នកខ្លាំងពិតប្រាកដនោះ! ស្រាប់តែមានបងប្អូនគាំទ្រវិស័យគុនខ្មែរមួយចំនួន បានបញ្ចេញមតិផ្ទាល់របស់ពួកគាត់ថា បើចង់ប៉ះជើងខ្លាំងពិតប្រាកដ ចឹងប្រកួតជាមួយនឹងកីឡាករខ្មែរគ្នាឯង កែរ រំចង់ ម៉ងទៅ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងការបង្ហោះតាម Facebook គាំទ្រឲ្យ ព្រំ សំណាង ប្រកួតជាមួយ កែវ រំចង់ ស្រាប់តែកីឡាករ កែវ រំចង់ ចូលមកឆ្លើយមួយម៉ាត់ទៅកាន់អ្នកគាំទ្រវិញថា ខ្ញុំឈប់ប្រកួតជាមួយខ្មែរគ្នាឯងហើយ គឺប្រកួតតែជាមួយកីឡាករបរទេសតែប៉ុណ្ណោះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានោះ ព្រំ សំណាង ក៏ត្រូវបានអ្នកគាំទ្រគុនខ្មែរជាច្រើនសំណូមពរឲ្យរូបគេមេត្តាចេញក្បាច់ឲ្យលឿនជាងនេះបន្តិច ព្រោះឃើញការប្រកួតកន្លងមករបស់អ្នកស្រុកកំពង់ស្ពឺរូបនេះ វ៉ៃចេញធ្ងន់បានល្អណាស់ តែនៅរាងយឺតបន្តិច។ គួររំលឹកថា ជាង១០ប្រកួតហើយដែល ព្រំ សំណាង ផ្តួលឲ្យកីឡាករបរទេសមិនថាថៃ រឺក៏អ្នកប្រដាល់មកពីអឺរ៉ុបនោះទេ សុទ្ធតែចាញ់និងសន្លប់ដោយសារកណ្តាប់ដៃ ហើយនឹងកែងរបស់កូនសិស្សលោកគ្រូ ហង្ស សឿន ហើយចុងសប្តាហ់នេះ ព្រំ សំណាង ក៏ត្រូវមានឈ្មោះប្រកួតជាមួយកីឡាករមកពីប្រទេសម៉ារ៉ុក Nabil ក្នុងកម្មវិធីគោជល់ ហើយការប្រកួតនេះអាចនឹងកីឡាករបរទេសន្លប់ក្រោមថ្វីដៃរបស់ សំណាង ទៀតផងដែរ៕

ព្រំ សំណាង និង Nabil (ម៉ារ៉ុក)