
កែវ សុខផេង ថានឹងសហការជាមួយ វឌ្ឍនាកា និង មុន្នីឧត្តម អោយល្អពេលប៉ះ ទីម័រ
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ១១ ខែ តុលា នេះខ្សែប្រយុទ្ធកម្ពុជា កែវ សុខផេង បានលើកឡើងថាសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសជាតិទីម័រខាងកើត បើសិនគ្រូដាក់រូបគេអោយលេងជាមួយ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម នឹងប្រឹងសហការគ្នាអោយបានល្អ ។
សមាជិកមកពីក្លិបវិសាខា បញ្ជាក់ថា បើសិនខ្ញុំ ជាមួយ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម ត្រូវលេងជាមួយគ្នានៅតំបន់ប្រយុទ្ធពួកយើងនឹងប្រឹងប្រែងសហការគ្នាអោយបានល្អ ពីព្រោះ ពីមុនពួកយើងលេងជាមួយគ្នា ប៉ុន្តែសម្រាប់គ្រូថ្មីនេះយើងមិនដែលបានលេងជាមួយគ្នា នោះទេ បានត្រឹមហ្វឹកហាត់ជុំគ្នាមួយរយៈចុងក្រោយនេះតែប៉ុណ្ណោះ ដូចនេះសម្រាប់ការជួបទីម័រថ្ងៃស្អែកនេះយើងនឹងប្រឹងអោយអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផល ។
ក្រោមការដឹកនាំរបស់របស់បុរសជនជាតិជប៉ុន Honda ក្រុមគោព្រៃប្រកួតដំបូងចាញ់ក្រុម ម៉ាឡេស៊ី ១-៣ ខណៈ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៨ នាពហុកីឡដ្ឋានអូឡាំពិក កម្ពុជានឹងប្រកួតមិត្តភាពមួយទៀត ជាមួយទីម័រខាងកើតអ្នកចាត់ការទូទៅ Honda មិនបានមក ចូលរួមនោះទេ ៕
អត្ថបទ៖ ជោគជ័យ រូបភាព៖ FFC