ឡុង សុវណ្ណឌឿន ជួបជើងខ្លាំងថៃ យ៉តវិឆា ផ្ទាល់ហើយ
ឡុង សុវណ្ណឌឿន បានជួបជើងខ្លាំងថៃរបស់ប្រទេសថៃ យ៉តវិឆា ផ្ទាល់ហើយមុនពួកគេ ត្រូវតតាំងគ្នានៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៨ នេះ ក្នុងកម្មវិធី Topking World Series នៅប្រទេសចិន ។
ការជួបគ្នារបស់អ្នកទាំងពីរគឺពួកគេត្រូវចេញដំណើរពីប្រទេសថៃដួចគ្នាហើយក៏បានជួបគ្នា នៅឯប្រលានយន្តហោះរបស់ប្រទេសថៃដែលពួកគេត្រូវចេញទៅប្រទេសចិនដូចគ្នានោះ ។ មិនមែនមានតែ ឡុង សុវណ្ណឌឿន ទេដែលត្រូវប្រកួតក្នុងកម្មវិធីដ៏ធំមួយនេះ នៅមានកីឡករ គុនខ្មែរមួយរូបទៀតគឺ រឿម វណ្ណៈ ក៏ត្រូវប៉ះជើងខ្លាំងថៃផងដែរ ៕