អីយ៉ាស! លោកគ្រូ ធន់ សុភា ត្រៀមបញ្ជូនសិស្សឲ្យទៅប្រកួតនៅភូមា
បន្ទាប់ពីលោកគ្រូ ធន់ សុភា បានតាំងចិត្តថានឹងបង្វឹកកីឡាករគុនខ្មែរឲ្យបាន១០០នាក់ដើម្បីទប់ទល់ជាមួយកីឡាករបរទេស ហើយនឹងត្រៀមបញ្ជូនកីឡាករគុនខ្មែរឲ្យទៅប្រកួតនៅក្រៅទៀតនោះ ថ្មីៗនេះបើយោងតាមប្រភពជិតស្និតរបស់លោកគ្រូ ធន់ សុភា បានឲ្យដឹងថា លោកគ្រូកំពុងតែពន្លឿន ធន់ ចាន់តាក់ ឲ្យទៅធ្វើលិខិតឆ្លងដែន ដើម្បីត្រៀមខ្លួនទៅប្រកួតនៅក្រៅប្រទេស ហើយក៏ប្រហែលត្រៀមខ្លួនទៅប្រកួតនៅប្រទេសភូមាផងដែរ។
បើយោងតាមសំដីរបស់លោកគ្រូ ធន់ សុភា បានឲ្យដឹងថាលោកពិតជាបានប្រាប់កូនសិស្សរបស់លោក ធន់ ចាន់តាក់ ឲ្យទៅធ្វើលិខិតឆ្លងដែនពិតមែន ដោយលោកមានបំណងចង់បញ្ជូនកូនសិស្សមួយនេះឲ្យទទួលបទពិសោធន៌ប្រកួតនៅក្រៅស្រុក ហើយមូលហេតុដែលលោកចង់អោយ ធន់ ចាន់តាក់ ទៅប្រកួតនៅក្រៅស្រុកគឺដោយយោងទៅលើការតាំងចិត្តប្រកួតបានល្អ ហ៊ានចូលវៃមិនចេះដកថយ ពិសេសគឺឈ្នះដៃគូសឹងតែជារៀងរាល់សប្តាហ៌តែម្តង។
សូមបញ្ជាក់ថាមិនត្រឹមតែ ធន់ ចាន់តាក់ ទេដែលអាចទៅប្រកួតនៅក្រៅស្រុក ក្នុងនោះលោកគ្រូ ធន់ សុភា នឹងបញ្ជូនកូនសិស្សផ្សេងៗទៀតឲ្យទៅប្រកួតនៅក្រៅស្រុកដូចគ្នាប្រសិនបើសិស្សទាំងនោះប្រកួតឈានទៅដល់កម្រិតមួយដែលលោកយល់ថា អាចទៅប្រកួតបាន៕