ឮថា ហ៊ុល គឹមហ៊ុយ និងក្រុមការងារគ្រូមួយចំនួនតេស្ដវិជ្ជមានកូវីដ១៩
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនឲ្យដឹងថា អ្នកចាំទី ហ៊ុល គឹមហ៊ុយ និងក្រុមការងារគ្រូបង្វឹកមួយចំនួននៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មិនទាន់អាចវិលត្រលប់មកមាតុភូមិកំណើតនៅឡើយទេ ដោយសារតែពួកគេបានតេស្ដឃើញវិជ្ជមានកូវីដ១៩។
ហេតុនេះហើយសមាជិកជម្រើសជាតិកម្ពុជាខាងលើត្រូវបន្តស្នាក់នៅប្រទេសឥណ្ឌាទាល់តែសះស្បើយ ទើបអាចហោះមកកម្ពុជាវិញបាន។
គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបញ្ចប់យុទ្ធនាការជម្រុះ AFC Asian Cup 2023 នៅប្រទេសឥណ្ឌា។
ក្នុងរូបភាពនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គេក៏មិនបានឃើញសមាជិកមួយចំនួនដែរ។ តែយ៉ាងណា មិនទាន់មានការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅឡើយទេ៕