
សុវណ្ណឌឿន ណែនាំ រឿង សោភ័ណ្ឌ ទៅកាន់អ្នករៀបចំ Top King អោយយកទៅប្រកួត
ទោះបីមិនបានជោគជ័យ និងមានការរិះគន់ពីអ្នកគាំទ្រក្តី ប៉ុន្តែ ឡុង សុវណ្ណឌឿន បង្ហើបថាបានទទួល បទពិសោធច្រើនពីកម្មវិធីរបស់គេទាំងការរៀបចំផ្សេងៗ និងកីឡាកររបស់គេ ដើម្បីយកមក ប្រៀបធៀបពីគុនខ្មែររបស់យើងវិញ ។ ក្រោយពីចាញ់ កីឡាករថៃ យ៉តវិឆា ក្នុងទឹកទី២ ឡុង សុវណ្ឌឌឿន បានណែនាំកីឡាករគុនខ្មែរមួយចំនួនទៅកាន់អ្នក រៀបចំកម្មវិធី Top King ដើម្បីយកទៅប្រកួតនៅទីនោះ ។
កូនសិស្សរបស់លោក ឡុង សាលវ័ន្ត បានអោយដឹងថា ៖ ខ្ញុំបានណែនាំ រឿង សោភ័ណ្ឌ និងកីឡាករ ផ្សេងៗ ទៅកាន់អ្នកដឹកនាំកីឡាករ និង អ្នករៀបចំកម្មវិធី ហើយខាងគេបានចាប់អារម្មណ៍ដែរ ប៉ុន្តែគេដូចជាមិនសូវពេញចិត្តកម្ពស់ រឿង សោភ័ណ្ឌ ព្រោះកីឡាករលំដាប់របស់កម្មវិធីគេសុទ្ធតែ ខ្ពស់ៗ ហើយគីឡូពី ៧០ ទៅ ៧៧ ឯណ្ណោះ សម្រាប់ប្រកួតក្នុងគូឯ។

រឿង សោភ័ណ្ឌ
ឡុង សុវណ្ណឌឿន បញ្ជាក់ថា បើប្រកួតជាមួយកីឡាករលំដាប់នៃកម្មវិធីគេទើបទទួលប្រាក់ច្រើន ប៉ុន្តែ បើប្រកួតមិនមែនគូលំដាប់ៗទេ គឺទទួលបានប្រាក់មិនច្រើននោះទេ ឧទាហរណ៍ដូច រឿម វណ្ណៈ ជាដើម ដូចនេះទើបលោកគិតថាកីឡាករខ្មែរល្អៗ ដូចជា ឡៅ ចន្ទ្រា , ផល សោភ័ណ្ឌ រឺ ឃុន ឌីម៉ា ពិបាកនឹង ចេញទៅប្រកួតបាន ព្រោះតម្លៃខ្លួនបានមិនច្រើន ។ សូមបញ្ជាក់ថា ៖ កីឡាករកម្រិតកំពូលរបស់កម្មវិធី Top King នេះមានដូចជា យ៉តវិឆា ប្រកួតគីឡូ ៧០ , រ៉ាស៊ីសឹង្ហ ប្រកួតគីឡូ ៧០ និង រុងរ៉ាវី ប្រកួតគីឡូ ៧៧ ៕ អត្ថបទ៖ ជោគជ័យ

រ៉ាស៊ីសឹង្ហ ឈ្នះ ប្រេស៊ីល

រុងរ៉ាវី ឈ្នះ ប្រេស៊ីល