មឿន សុខហ៊ុច បន្តរក្សាកំណត់ត្រាមិនចាញ់ក្រោយឈ្នះ ផល សោភ័ណ្ឌ
ការប្រកួតយ៉ាងកក្រើករវាងកំពូលអ្នកប្រដាល់គុនខ្មែរ ផល សោភ័ណ្ឌ និង មឿន សុខហ៊ុច នាសង្វៀន ស៊ី អ៊ីន ស៊ី ក្នុងកម្មវិធីអាឡិចហ្សង់ដែនដីអ្នកប្រយុទ្ធគុនខ្មែរ នារសៀលនេះបានបញ្ចប់រួចរាល់ ។
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញពេញ៥ទឹកអ្នកដែលទទួលបានជ័យជម្នះគឺ មឿន សុខហ៊ុច ដោយទទួលបានប្រាក់រង្វាន់២លាននឹងបានរក្សាការមិនដែលចាញ់សោះក្នុងការជួបកីឡាករខ្មែរជួរមុខនាសម័យជំងឺកូវីដ១៩នេះ ។
នេះជាការចាញ់លើកទី១របស់ ផល សោភ័ណ្ឌ ផងដែរក្នុង ចំណោម៤ប្រកួតជាមួយកីឡាករខ្មែរលំដាប់ជួរមុខ ដែលគេបានជួប ៕