
នាយកប្រតិបត្តិរបស់ក្លឹប RB Leipzig លោក Oliver Mintzlaff បដិសេធពីការផ្ទេរ Werner ទៅ Chelsea!
នាយកប្រតិបត្តិរបស់ក្លឹបលោក Oliver Mintzlaff និយាយថាមិនមានទំនាក់ទំនងណាមួយរវាង RB Leipzig ជាមួយ Chelsea ជុំវិញការលក់ Timo Werner នោះទេបើទោះបីជាមានព័ត៌មានចេញក្លឹបនៅ Premier League ថាបានយល់ស្របលើកិច្ចព្រមព្រៀងសម្រាប់ខ្សែប្រយុទ្ធរូបនេះក៏ដោយ។
ថ្មីៗនេះមានព័តមានដែលបានអះអាងថាក្រុមតោខៀវបានបង្កើតឱ្យមានជាឱកាសឈ្នះៗនូវការទិញ Timo Werner លើចំនួនទឹកប្រាក់ចំនួន ៥៤ លានផោនដើម្បី។ ទោះជាយ៉ាងណាក្តីក៏លោក Mintzlaff មិនបានទុករឿងដែលកំពុងផ្ទុះតាមសារព័ត៌មាននេះជារឿងធំដុំនោះទេពេលដែលលោកបានផ្តល់កិច្ចសម្ភាសន៍អោយទូរទស្សន៍ Sky Sport ។
លោក Mintzlaff បាននិយាយថា “យើងកំពុងផ្តោតលើការប្រកួតក្នុងលីក។ យើងចង់មានកៅអីលេង Champions League នៅរដូវកាលក្រោយ។ នោះគឺជារឿងតែមួយគត់ដែលយើងកំពុងពិភាក្សាជាមួយ Timo ។ វាជារឿងដ៏សំខាន់សម្រាប់យើងដែលយើងបន្តកុងត្រាជាមួយរូបគេ។ យើងបានធ្វើវាកាលពីរដូវក្តៅមុន ពីព្រោះវាពិតជាសំខាន់ណាស់សម្រាប់ក្លិបដែលមានវ័យក្មេងជាងគេរបស់យើង។ គ្មានកីឡាករណាម្នាក់ផ្លាស់ប្តូរដោយមិនមានតម្លៃសមរម្យនោះទេ” ។
ឆ្លើយតបទៅនិងសំណួរជីកឫសជីកគល់ដដែលៗ CEO របស់ RB Leipzig ម្នាក់នេះបានសង្កត់ធ្ងន់ថា “ឥឡូវនេះ Timo Werner កំពុងអង្គុយកៅអីអ្នកបញ្ជារចង្កូតរបស់ក្រុម។ រហូតមកដល់ពេលនេះ Werner មិនមានក្លឹបណាបានផ្ញើកិច្ចសន្យាផ្ទេរមកយើងទេ។ Timo Werner នៅតែជាកីឡាកររបស់ RB Leipzig” ។