គ្រូនៅក្លឹបតាឡីដំរីមានរិទ្ធិបានឲ្យដឹងថា សព្វថ្ងៃនេះពិបាករកពន្លកគុនខ្មែរមកបណ្តុះបណ្តាលណាស់
ហាត់ប្រដាល់គុនខ្មែរមិនងាយស្រួលនោះទេ ទាល់តែអ្នកទាំងនោះអាចស៊ូទ្រាំនិងការហត់នឿយ ឈឺចុកចាប់ និងរបួស ទើបអាចក្លាយជាកីឡាករគុនខ្មែរបាន, នេះបើយោងទៅតាមការរៀបរាប់ត្រួសៗរបស់លោកគ្រូ ម៉ាក់ សុខន ដែលជាគ្រូបង្ហាត់នៅក្លឹបតាលីដំរីមានរិទ្ធិ។ លោកក៏បានមានប្រសាសន៍បន្ថែមទៀតថា សព្វថ្ងៃនេះក្លឹបមានការពិបាកណាស់ដើម្បីស្វែងរកថ្នាលគុនខ្មែរមកបណ្តុះបណ្តាល ព្រោះដោយសារក្មេងៗទាំងនោះមិនអាចស៊ូទ្រាំនិងការលំបាក ឈឺចាប់ក្នុងពេលហ្វឹកហាត់បាន ដូច្នេះហើយទើបជិត២ឆ្នាំចុងក្រោយនេះក្លឹបមិនមានពន្លកគុនខ្មែរដើម្បីកសាងកេរ្តិ៍ឈ្មោះ និង កត្តិយសជូនដល់ក្លឹបដូចរៀមច្បងដ៏ទៃទៀតឡើយ។
គួរបញ្ជាក់ថា សព្វថ្ងៃនេះនៅក្លឹបតាឡីដំរីមានរិទ្ធនៅសល់តែកីឡាករ ផល សោភ័ណ្ឌ ម្នាក់គត់នៅល្បីល្បាញជាងគេ ក្រៅពីនោះអ្នកខ្លះក៏មានរបួសមិនអាចឡើងប្រកួតបាន ដូចជាក្រមុំតែខ្លួន អ៊ុំ ចំរើន ផង សុភាព និង ផង សុភ័ស្ស ជាដើម។ តែទោះបីជាយ៉ាងណាលោក ម៉ាក សុខន នៅតែព្យាមបណ្តុះក្មេងៗនៅក្នុងភូមិ ដើម្បីអ្នកអោយក្មេងៗទាំងនោះងាកមកស្រលាញ់គុនខ្មែរ និងជៀសវាងអំពើអបាយមុខផ្សេងៗដែលប្រាសចាកដល់សង្គម៕