គុនខ្មែរវ័យចំណាស់ ឌីម សារិទ្ធ បំបែកកំណត់ត្រាឈ្នះ៦ប្រកួតជាប់ៗគ្នានៅសង្វៀនCBS
មានវ័យជាង៣៣ឆ្នាំ អ្នកប្រដាល់គុនខ្មែរ ឌីម សារិទ្ធ ក្រោយពីកីឡាកររូបនេះមានសុខភាពល្អត្រឡប់មករកភាពធម្មតាវិញ បានធ្វើឲ្យរូបគេហ្វឹកហាត់នឹងឡើងប្រកួតឈ្នះជាប់ៗគ្នានៅសង្វៀនCBS ក្នុងនោះមានទាំងផ្តួលឲ្យដៃគូបោះបង់ការប្រកួតក៏មានដែរ។ ហើយកាលពីថ្ងៃសៅរ៍ម្សិលមិញកីឡាករដែលមានស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺ បានផ្តួលឲ្យកីឡាករ រិទ្ធ ប្រាក់បិន សន្លប់ក្នុងទឹកទី១ ហើយក៏បានធ្វើឲ្យរូបគេបំបែកកំណត់ត្រាឈ្នះជាប់ៗគ្នានៅលើសង្វៀនCBS ៦លើក។ ក្នុងចំណោមជ័យជំនះទាំងនោះរួមមាន៖
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
១ កាលពីៃថ្ងសទី១១ ខែវិច្ឆិកា ២០១៨ ឈ្នះពិន្ទុ កីឡាករ សេង សាយ
២ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ២០១៨ ផ្តួលឲ្យកីឡាករ សយ សុខ បោះបង់ការប្រកួតក្នុងទឹកទី៤
៣ កាលពីថ្ងៃទី១៥ ខែធ្នូ ២០១៨ ផ្តួលឲ្យកីឡាករថាន រ៉ាឌី បោះបង់ការប្រកួតក្នុងទឹកទី២
៤ កាលពីថ្ងៃទី០៩ ខែកុម្ភះ ២០១៩ ផ្តួលឲ្យកីឡាករ ថាន រ៉ាឌី បោះបង់ការប្រកួតក្នុងទឹកទី២ ម្តងទៀត
៥ កាលពីថ្ងៃទី២៤ ខែកុម្ភះ ២០១៩ ឈ្នះពិន្ទុ ឡុង រ៉ាមី
ចុងក្រោយនេះ នៅថ្ងៃទី១៦ ខែមីនា ២០១៩ ម្សិលមិញនេះ ផ្តួលឲ្យកីឡាករ រិទ្ធ ប្រាក់បិន សន្លប់ក្នុងទឹកទី១។
ជ័យជំនះ និងផ្តួលឲ្យដៃគូសន្លប់ រឺក៏បោះបង់ការប្រកួតល្អបែបនេះ បានធ្វើឲ្យមហាជនដែលនិយមគាំទ្រវិស័យគុនខ្មែរ មានការចាប់អារម្មណ៍ និងបានសំណូមពរឲ្យសង្វៀនប្រកួតក្នុងស្រុកខ្មែរទាំងឡាយមេត្តាផ្តល់ឪកាសឲ្យកីឡាករ ឌីម សារិទ្ធ មានឈ្មោះប្រកួតអន្តរជាតិផង ក្នុងនោះ សូម្បីតែលោកគ្រូ ធន់ សុភា ក៏យល់ឃើញថា ឌីម សារិទ្ធ គេអាចផ្តួល និងប្រកួតឈ្នះកីឡាករដែលធ្លាប់ប្រកួតអន្តរជាតិបាន ដូច្នេះកូនសិស្សរបស់លោកក៏អាចប្រកួតអន្តរជាតិបានដូចគ្នា ម្យ៉ាងទៀតមុននឹង ឌីម សារិទ្ធ បោះបង់អាជីពគុនខ្មែរនេះ យ៉ាងហោចណាស់ក៏គួរផ្តល់ឪកាសឲ្យគ្នាស្គាល់ការប្រកួតអន្តរជាតិបានម្តងផងដែរ៕