ប្រធានក្រុមអ៊ីតាលី Bonucci នឹងចូលនិវត្តន៍ក្នុងនាមជាកីឡាករចុងរដូវកាលក្រោយ
ប្រធានក្រុម Juventus និងអ៊ីតាលី កីឡាករ Leonardo Bonucci និយាយថាគាត់នឹងចូលនិវត្តន៍ក្នុងនាមជាកីឡាករបាល់ទាត់នៅចុងរដូវកាលក្រោយ។
កីឡាករវ័យ៣៦ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ Serie A ចំនួន៨ដងនៅ Juventus និងបានបង្ហាញខ្លួនជាលើកទី៥០០ តទល់Sevilla កាលពីសប្តាហ៍មុន។
គេក៏លេងឱ្យជម្រើសជាតិអ៊ីតាលីបាន ១២០ ប្រកួត និងជាផ្នែកមួយដែលបានផ្តួលក្រុមអង់គ្លេសដើម្បីឈ្នះពានរង្វាន់ Euro 2020 ក្នុងខែកក្កដា ឆ្នាំ ២០២១។
គេបានប្រាប់ Channel YouTube របស់ Juventus ថា “ការពាក់អាវនេះប្រៀបដូចជាការរស់ក្នុងសុបិនអស់រយៈពេល ១២ឆ្នាំមកហើយ”៕