អតីតគ្រូគិរីវង់បើកចំហរចំពោះក្រុមថ្មីនៅកម្ពុជា
លោក Ekapob Potisai អតីតគ្រូបង្គោលគិរីវង់សុខសែនជ័យ ថ្លែងថា លោកបើកចំហរជានិច្ចចំពោះក្រ្មមថ្មីណាមួយនៅកម្ពុជា មិនថា លីគកំពូលឬលីគទី២ទេ ឲ្យតែផ្ដោតលើការអភិវឌ្ឍពិតប្រាកដ។
គ្រូបង្វឹកជនជាតិថៃបានអស់កិច្ចសន្យានៅគិរីវង់ដំណាច់រដូវកាល២០២១នេះ ក្រោយកាន់ការងារបាន៣រដូវកាល។ រដូវកាលដំបូង លោកនាំក្រុមមានមូលដ្ឋាននៅខេត្តតាកែវបានលេខ៩នៅលីគកំពូល និងឡើងវគ្គ៨ក្រុមពានសម្ដេចតេជោ ហ៊ុន សែន។ រដូវកាល២០២១នេះក៏បានឡើងវគ្គ៨ក្រុមដូចគ្នា និងបានលេខ៨នៅលីគកំពូល។
មុនមកដល់កម្ពុជា លោក Ekapob ដែលជាអតីតកីឡាករជម្រើសជាតិ U16 ថៃ ធ្លាប់ដឹកនាំក្លិបឡាវ Savan United។
ដោយឡែក មកដល់ពេលនេះ គិរីវង់មិនទាន់សម្លឹងឃើញគ្រូថ្មីណាម្នាក់ទេ៕