Lorenzo Insigne ទំនងជាសម្រេចចាកចេញពីទឹកដីកំណើត ទៅលេងនៅសហរដ្ឋអាមេរិក
Insigne ដែលបានទាត់បញ្ចូលទី ២ គ្រាប់ និងជួយអ៊ីតាលី គ្រងជើងឯកពានរង្វាន់ Euro 2020 គ្រោងនឹងចាកចេញពីក្លឹប Napoli ក្នុងប្រទេសអុីតាលី នៅពេលកិច្ចសន្យាផុតកំណត់ក្នុងខែ មិថុនា ហើយផ្លាស់ទៅ ទឹកដីសហរដ្ឋអាមេរិក។
ប្រធានក្រុមកំពស់ទាបរូបនេះបានយល់ព្រមលើលក្ខខណ្ឌផ្ទេរ ទៅកាន់ក្របខ័ណ្ឌ Major League Soccer នៅរដូវក្តៅក្រោយ ជាមួយក្លិបToronto FC នៅខែមិថុនាជាមួយទំហំទឹកប្រាក់ប្រមាណ ១៣លានដុល្លា ខណះរូបគេ បានចំណាយពេលទាំងស្រុងនៃអាជីពបាល់ទាត់នៅNapoli ដោយក្នុងរយៈពេល ៩ រដូវកាលនេះគេ បង្ហាញខ្លួន ៤១៤ ប្រកួត និងទាត់បញ្ចូលទី ១១៤ គ្រាប់សម្រាប់ Napoli។
សូមបញ្ចាក់ថា Insigne វ័យ៣១ឆ្នាំនៅសល់ត្រឹមតែ ៧ ខែប៉ុណ្ណោះមុនបញ្ចប់រដូវកាល Serie A គេបានចូលលេងនៅរដូវកាលនេះ ១៧ប្រកួតគ្រាប់កម្មវិធី នឹងស៊ុតបាន៥គ្រាប់ហើយគេបានជួយ Napoli ឈរចំណាត់ថ្នាក់លេខ ៣ ក្នុង Serie A ទោះបីជាបង្ហាញខ្លួនតិចជាងរដូវកាលមុនក៏ដោយ៕
អត្ថបទដោយ៖ Monsoon