ពិន សារុន បង្ហើបពេលវេលាអាចចូលហ្វឹកហាត់វិញបាន
ស្មាត់បាល់ទះជម្រើសជាតិកម្ពុជា ពិន សារុន បង្ហើបថា យ៉ាងយូរត្រឹម២ខែអី អាចចូលហាត់វិញបាន ក្រោយរងរបួសគ្រេចប្រអប់ជើងអំឡុងការប្រកួតមិត្តភាពជាមួយជម្រើសជាតិគុយបា កាលសប្ដាហ៍មុន។
ពេលនេះ សមាជិកហាក់បានធូរស្រាលមកវិញខ្លះៗហើយ ខណៈដែលស៊ីហ្កេម ឆ្នាំ២០២៣ សារុន ហាក់មានរយៈពេលគ្រប់គ្រាន់ ក្នុងការបង្វឹកខ្លួនក្រោយពេលជាពីរបួស ដើម្បីត្រៀមព្រឹត្តិការណ៍នោះឲ្យបានល្អ។
ពិន សារុន បានរួមចំណែកសំខាន់ក្នុងការជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈ្នះមេដាយសំរឹទ្ធ ស៊ីហ្គេមកាលនៅវៀតណាម អំឡុងខែឧសភា៕