លេចឮដំណឹងព្រះខ័នរាជស្វាយរៀងធ្វើតារាងហាត់ផ្ទាល់ខ្លួន លែងជួលគេដូចមុន
ថ្មីៗនេះមានព័ត៌មានមួយចំនួនបានផ្សាយថា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាននិងកំពុងសាងសង់ទីលានហ្វឹកហាត់ផ្ទាល់ខ្លួន ដោយលែងជួលទីតាំងគេទៀតហើយ។
បើតាមការលើកឡើងពីការ comment ដោយទស្សនិកជនបាល់ទាត់ ទីតាំងហ្វឹកហាត់ដែលត្រូវបានលើកឡើងនេះមានមូលដ្ឋាននៅមហាវិថីឈ្នះឈ្នះ និងជាកន្លែងផ្ទាល់ខ្លួនរបស់ក្លិបតែម្ដង។ ម្ចាស់ comment មួយបានសរសេរថា “៖សាងសង់រួចហើយ ចុះពីស្ពានព្រែកព្នៅទៅ៣០០ម៉ែត្រនៅឆ្វេងដៃ។”
យ៉ាងណា សម្រាប់ភាគីក្លិបវិញ ពុំទាន់មានឃើញការផ្សព្វផ្សាយអ្វីឡើយជុំវិញព័ត៌មាននេះ។
គួរដឹងដែរថា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា២សម័យបានដំណើរការកីឡដ្ឋានផ្ទាល់ខ្លួននៅខេត្តស្វាយរៀង ក្នុងឆ្នាំ២០១៥។ ប៉ុន្តែសម្រាប់ការហ្វឹកហាត់វិញ ក្រុមនេះនៅតែបន្តធ្វើនៅរាជធានីភ្នំពេញ ដោយចល័តទីតាំងញឹកញាប់ ហើយចុងក្រោយបង្អស់ គឺនៅទីលានផ្កាយសមុទ្រ៕