
ភ្នំពេញក្រោនតកិច្ចសន្យាដល់កីឡាករសំខាន់២រូប
នាពេលថ្មីៗនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោនបានបន្តកិច្ចសន្យាថ្មីដល់កីឡាករបរទេស ២រូប គឺ Valerii Grishiin និង Yudai Ogawa។
Valerii Grishiin បានមកចូលរួមជាមួយភ្នំពេញក្រោន កាលពីរដូវកាលឆ្នាំ២០២១ ហើយក្នុងការរួមរស់ជាមួយភ្នំពេញក្រោន២រដូវកាលនេះ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅភ្នំពេញក្រោនបាន ៣២ប្រកួត និង ស៊ុតបញ្ចូលទីបាន៧គ្រាប់ ។ រូបគេបានរួមចំណែកជួយភ្នំពេញក្រោន ឈ្នះពានលីគកំពូលកម្ពុជា២ឆ្នាំជាប់គ្នា គឺនៅរដូវកាលឆ្នាំ២០២១ និង ២០២២ ពានរង្វាន់ Cambodian Super Cup និង ពានរង្វាន់ Cambodian League Cup 2022 និង ពានរង្វាន់មិត្តភាពជាច្រើនទៀតផងដែរ។
មិនខុសពីមិត្តរួមក្រុមមកពីអ៊ុយក្រែនខាងលើទេ Yudai ដែលធ្លាប់លេងនៅក្រសួងការពារជាតិ និងអង្គរថាយហ្គឺរ បានរួមចំណែកសំខាន់ឈ្នះពានរង្វាន់ជាច្រើនតាំងពីគេទៅដល់ RSN ក្នុងរដូវកាល២០២១៕