Real Madrid បញ្ចេញឯកសណ្ឋានថ្មីសម្រាប់រដូវកាល២០១៨/១៩ ប៉ុន្តែបាត់មុខតួឯកមួយរូប
មុននេះបន្តិច ក្រុមអធិរាជស Real Madrid បានបញ្ចេញអាវថ្មីសម្រាប់រដូវកាល ២០១៨/១៩ ហើយមានដាក់លក់សម្រាប់ប្រិយមិត្តហើយ។ សម្រាប់អាវថ្មីនេះគឺដូចអាវរដូវកាលចាស់ ប៉ុន្តែមានពណ៌ខ្មៅវិញ ខណៈឈុតក្រៅដីវិញគឺពណ៌ប្រផេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅក្នុងវីដេអូប្រមូតអាវថ្មីនេះគឺមិនមានវត្តមានរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ទេ ស្របពេលដែលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បាននិយាយកាលពីពេលថ្មីៗនេះថា ការលើកពាន UEFA Champion League កាលពីថ្ងៃសៅរ៍ អាចជាការបង្ហាញខ្លួនលើកចុងក្រោយជាមួយ Real Madrid ផងដែរ។
ទស្សនាវីដេអូ៖
No eres nadie hasta que creas… ???
¡Nuestra nueva primera y segunda equipación @adidasfootball!
? https://t.co/oqxy4j0apt#HalaMadrid #HereToCreate pic.twitter.com/0vAm2idDhE— #CHAMP13NS ?⚽️ (@realmadrid) May 29, 2018