
ប្អូនស្រី Ronaldo ឆ្លើយតបទៅអ្នកគាំទ្រ Liverpool ដែលក្រោកទះដៃកាលពីយប់មិញ
កាលពីយប់មិញនេះអ្នកគាំទ្រ Liverpool បានធ្វើការរំលែកទុក្ខបង្ហាញការសោកស្ដាយដល់ Cristiano Ronaldo នៅនាទី ទី៧ ដែលបានបាត់បង់កូនប្រុសជាទីស្រលាញ់។
គ្រាន់តែការប្រកួតដល់នាទី៧ ភ្លាមអ្នកគាំទ្រក្នុងកីឡដ្ឋាន Anfield បានក្រោកឈរទាំងដៃទាំងអស់គ្នា ភាគច្រើនជាអ្នកគាំទ្រក្រុមម្ចាស់ផ្ទះLiverpool ។
យ៉ាងណាមិញប្អូនស្រីរបស់ Cristiano Ronaldo បានបង្ហាញអារម្មណ៍ទៅអ្នកគាំទ្រ Liverpool វិញផងដែរពោល នាង Elma Aveiro បានថ្លែងថា ៖ “ ពួកយើងគ្មានថ្ងៃបំភ្លេចពេលវេលានេះទេ អគុណសម្រាប់អ្នកទាំងអស់គ្នា” ។
The Nightmare