
អ្នកស្រី ពុធ ធីតា យល់ថា បើ CV11 បានលេងស៊ីហ្គេម នឹងកាន់តែពិសេស
អ្នកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត យល់ឃើញថា វានឹងកាន់តែពិសេសថែមទៀត ប្រសិនបើចាន់ វឌ្ឍនាកា ជាទាន់ពីរបួសជង្គង់១០០ភាគរយ និងទទួលបានឱកាសបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៣ ខាងមុខ។
តារាឆ្នើមខាងលើបានរងរបួសសរសៃពួរជង្គង់កាលចុងខែមករា ឆ្នាំ២០២២ ហើយឥឡូវបានធូរស្បើយ៨០ភាគរយហើយ និងអាចហ្វឹកហាត់បានតិចៗជាមួយមិត្តរួមក្រុម។
អ្នកស្រី ពុធ ធីតា បានថ្លែងបែបនេះ “៖ក្នុងអាជីពបាល់ទាត់របស់គាត់ ( វឌ្ឍនាកា ) អត់មានសង្ឃឹមអី សង្ឃឹមតែបានលេងស៊ីហ្គេម នៅកម្ពុជា ហ្នឹងហើយ។ ប្រសិនបើគាត់បានជាសះស្បើយវិញ ១០០ % បានលេងស៊ីហ្គេមហ្នឹងវិញ [អែមណាស់]។ …ព្រោះអី កីឡាករល្បីមួយទាំងមូល គាត់តែងតែចង់ជួយជាតិ ក្នុងព្រឹត្តិការណ៍សំខាន់ហើយ។”
គួរដឹងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នឹងចូលមកដល់ក្នុងខែឧសភា ឆ្នាំក្រោយ៕