West Ham នឹងមិនបណ្តោយឱ្យបាត់បង់ Declan Rice ឡើយស្របពេលដែល Man Utd និង Man City សុទ្ធតែចង់បានកីឡាករអង់គ្លេសរូបនេះ
(BC-99)
West Ham មានបំណងធ្វើកិច្ចសន្យាថ្មីជាលើកទី៣ឱ្យដល់កីឡាករខ្សែបម្រើការពារ Declan Rice ដើម្បីឱបទុកកីឡាកររូបនេះចេញទៅណាឆ្ងាយពី London Stadium ។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស The Mirror បានឱ្យដឹងថា West Ham មិនបានសាកសួរយោបល់ពី Rice ដែលកំពុងតែជាប់ដៃបំពេញភារកិច្ចឱ្យក្រុមជម្រើសជាតិក្នុងព្រិត្តិការណ៍ EURO 2020 បើទោះបីជាកិឡាកររូបនេះធ្លាប់បានបដិសេធការផ្តល់ជូននូវកិច្ចសន្យាថ្មីលើកទី២ក៏ដោយ។ West Ham មានកិច្ចសន្យាជាមួយ Rice រយៈពេល៤ឆ្នាំជាបន្តទៀត តែញញួរធំចង់ឱ្យ Rice ចុះហត្ថលេខាលើកិច្ចសន្យានៅជាមួយក្លិបឱ្យយូរជាងនេះ។
ខ្សែបម្រើរបស់ក្រុមញញួរធំរូបនេះបានទទូចស្នើសុំអោយក្លិបកុំមានការលាក់លៀមចំពោះរូបគេនិងត្រូវតែជូនដំណឹងអំពីការដេញថ្លៃណាមួយសម្រាប់រូបគេនៅរដូវក្តៅនេះចំពេលមានការចាប់អារម្មណ៍ពីក្រុម Manchester City, Manchester United និង Chelsea ។
លោក David Moyes អ្នកចាត់ការទូទៅរបស់ក្លិបបានបង្ហើបតម្លៃខ្លួន ១០០ លានផោនសម្រាប់ Rice ហើយវាអាជារនាំងមួយដែលឃាត់ឃាំងមិនឱ្យកីឡាករវ័យ ២២ ឆ្នាំរូបនេះរើបង្វិចរបស់ខ្លួនទៅណាបាន។ Rice បានលេងឱ្យក្រុមជម្រើសជាតិ អង់គ្លេស បានយ៉ាងល្អខណៈដែលរ៉ាដារបស់ Man, United និង Chelsea បានចាប់ជាប់រូបគេជាយូរមកហើយ។