
កំណត់ត្រាពិសេសៗគួរដឹងពី Harry Kane ក្រោយឈ្នះ Arsenal
Harry Kane បានទាត់បញ្ចូលទីមួយគ្រាប់ និងបញ្ជូនឲ្យ Son Heung-min ទាត់ចូលក្នុងជ័យជម្នះ២ទល់នឹង០លើ Arsenal ការប្រកួត Premier League នៅថ្ងៃអាទិត្យ ទី០៦ ខែធ្នូ។
វិបសាយ Goal បានឲ្យដឹងថានេះ គឺជាគ្រាប់បាល់ទី ១១ របស់ Kane ក្នុងការជួបគ្នារវាង Tottenham និង Arsenal ។ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះបានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រការប្រកួតរវាងក្លិបនៅភាគខាងជើងក្រុងឡុងដ៍ (ពេលក្រុមទាំងពីរប៉ះគ្នា គេហៅថា North London Derby) បន្ទាប់ពីបានវ៉ាដាច់ Emmanuel Adebayor ដែលរកបាន ១០ គ្រាប់ពេលលេងឲ្យក្លិបទាំងពីរ។
នេះក៏ជាគ្រាប់បាល់ទី២៥០ក្នុងអាជីពរបស់ Kane។ ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះមាន ២០២ គ្រាប់សម្រាប់ក្រុមមាន់ខ្នាយមាស Tottenham, ១០០ គ្រាប់រកបានក្នុងដី, ៩គ្រាប់នៅ Millwall, ៥គ្រាប់ជាមួយ Leyton, ពីរគ្រាប់ជាមួយលីសស៊ីធីស៊ីធី និង៣២ គ្រាប់ក្នុងអាវជម្រើសជាតិអង់គ្លេស។
កត្តាមួយដែលជួយ Kane រក្សាគុណផលដ៏គួរចាប់អារម្មណ៍ គឺការសហការជាមួយ Son Heung-min។ នេះជាលើកទី ៣១ ហើយដែលអ្នកទាំងពីររួមគ្នាបង្កើតគ្រាប់បាល់នៅ Premier League ។ Kane និង Son តាមពីក្រោម Frank Lampard និង Didier Drogba ចំនួន៥គ្រាប់។
នេះជាលើកទី១១ដែលពួកគេធ្វើបានក្នុងរដូវកាល ២០២០/២១ ។ អ្នកទាំងពីរអាចនឹងឈានទៅបំបែកកំណត់ត្រាការបង្កើតឱកាសរួមគ្នា១៣គ្រាប់ដែលធ្វើបានដោយលោក Alan Shearer និង Chris Sutton ក្នុងរដូវកាល ១៩៩៤/៩៥ កាលលេងនៅ Blackburn Rovers ។
ក្នុងរដូវកាលនេះ Kane ក៏ត្រូវបានរៀបចំឲ្យលេងចូលជ្រៅបន្តិចនៅតំបន់បម្រើ ធ្វើឲ្យគេមានឱកាសបញ្ជន១២លើក និងរកបាន១៤ គ្រាប់ពី១៧ ប្រកួតគ្រប់កម្មវិធីទាំងអស់៕