ខ្សែប្រយុទ្ធ Cristiano Ronaldo ឈ្នះពានរង្វាន់កីឡាករល្អប្រចាំខែកញ្ញា ខណៈ Mikel Arteta ឈ្នះពានគ្រូបង្វឹកល្អ
ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមបិសាចក្រហម Manchester United បានក្លាយជាម្ចាស់ពានរង្វាន់កីឡាករល្អប្រចាំខែកញ្ញានៅក្របខ័ណ្ឌ Premier League ដោយស៊ុតបាន៣គ្រាប់ក្នុងការបង្ហាញខ្លួន៣ប្រកួត។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានយកឈ្នះកីឡាករ៥នាក់ផ្សេងទៀតមកពីក្លឹបទាំង៥ទៀតដូចជា Joao Cancelo, Antonio Rudiger, Saint Maximin, Mohamed Salah និង Sarr។
សម្រាប់ពានរង្វាន់គ្រូបង្វឹកល្អប្រចាំខែវិញគឺបានទៅលើ Mikel Arteta ក្រោយពីដឹកនាំក្រុមកាំភ្លើងធំឈ្នះ៣ប្រកួតជាប់ៗគ្នាវិញនៅខែកញ្ញា បន្ទាប់ពីចាញ់៣ប្រកួតជាប់ៗគ្នាបើកឆាករដូវកាលថ្មី។
ដោយឡែកសម្រាប់គ្រាប់បាល់ដែលល្អជាងគេបង្អស់ប្រចាំខែកញ្ញាវិញគឺបានទៅខ្សែបម្រើ Andrew Townsend ដែលស៊ុតបញ្ចូលទីទៅលើ Burnley។
ទស្សនាវីដេអូ៖