ជិតចប់រដូវកាលហើយសប្តាហ៍ទី៣៦ មានអ្នកឈ្នះ៥នាក់ទៀតហើយពី Pi Pay Cambodia Fantasy
សប្តាហ៍ទី៣៦នេះអ្នកដែលចូលរួមលេងកម្មវិធី Pi Pay Cambodia Fantasy ចំនួន៥បានឈ្នះរង្វាន់ ពីក្រុមហ៊ុន Pi Pay តាមរយៈការដាក់កីឡាកររបស់គេដែលដាក់ចូលទាំង១១នាក់ ដោយប្រើយុទ្ធសាស្ត្រផ្សេងៗគ្នា ដើម្បីទទួលបានពិន្ទុច្រើនលើសគេ ។
ក្នុងចំណោមអ្នកចុះឈ្មោះចូលលេងជាង២ពាន់នាក់ក្រុមដែលទទួលបានលេខ១ក្នុងសប្តាហ៍ទី២៧នៃបាល់ទាត់លីហ្គកំពូលរបស់អង់គ្លេងបានទៅលើលោក Zaneth Lai ដោយក្រុម Zaffinity របស់ លោករកបានពិន្ទុ រហូត ១២១ ពិន្ទុឯណ្ណោះ ។
អ្នកលេខ២បានទៅលើក្រុម Cambodian Angkor Warriors ដែលកាន់កាប់ដោយលោក Reaksa Dasilva ដោយរកបាន ១២១ ពិន្ទុស្មើអ្នកលេង១ដែរ ប៉ុន្តែគិតតាមរូបមន្តផ្សេងៗ ដូចជាដូរកីឡាករ និងតារាងចំណាក់ថ្នាក់ជាដើមទើបធ្វើអោយក្រុមមួយនេះនៅលេខរៀងទី២វិញ ។
ក្រុមលេខ៣ក៏ដូចទៅនឹងក្រុមលេខ២ដែរដោយរកបាន ១២១ ពិន្ទុ ប៉ុន្តែក្រុមរបស់លោក Kim Chomnab ដោយយោលលើលក្ខខ័ណ្ឌផ្សេងៗទើបធ្លាក់មកនៅលេខ៣ ។
អ្នកដែលឈ្នះរង្វាន់ទី៤ បានទៅក្រុម Theara FC ក្រុមមួយនេះរកបានពិន្ទុច្រើនមែន ប៉ុន្តែការផ្លាស់ប្តុរកីឡាករលើសកំណត់ធ្វើអោយមានការដងពិន្ទុមកនៅត្រឹម ១២០ ។
អ្នកមានសំណាង់ចុងក្រោយពី Pi Pay Cambodia Fantasy បានទៅក្រុមលោក Soramy Sam ដោយរកបាន ពិន្ទុ ១១៤ ក្នុងសប្តាហ៍ទី ៣៦ នេះ ។
សូមបញ្ជាក់ថា អ្នកដែលបានចូលរួមលេងក្នុង Pi Pay Cambodia Fantasy ត្រូវចុះឈ្មោះក្នុង ក្រុមហ៊ុន Pi Pay ដើម្បីអោយខាងក្រុមការងារងាយស្រួលបញ្ចូលទឹកប្រាក់អោយសម្រាប់ការឈ្នះរង្វាន់ របស់ពួកគេ ក្នុងសប្តាហ៍នីមួយៗ ៕