Real Madrid ចាញ់ហើយ មានកីឡាកររបួសទៀត
Eden Hazard បានរងរបួសសាជាថ្មីទៀតហើយក្នុងការប្រកួត La Liga នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ដែល Real Marid ចាញ់ Alaves ២ទល់នឹង១។
ខ្សែបម្រើប្រយុទ្ធបែលហ្ស៊ិកទើបចូលលេងជម្រើស១១នាក់ដំបូងនៅ La Liga បាន៣ដងប៉ុណ្ណោះ ហើយគិតពីគ្រប់កម្មវិធីវិញ គឺ៤ដង។
ក្នុងការប្រកួតនៅថ្ងៃសៅរ៍ អតីតសមាជិកក្លិប Chelsea លេងបានតែ២៨នាទីក៏ត្រូវបានប្ដូរចេញ ដោយសាររបួសជើង។
Lucas Perez ជាអ្នកទាត់ប៉េណាល់ទីឲ្យ Alaves នាំមុខមុននៅនាទីទី៥ ក្រោយការតែតពី Victor Laguardia ទៅប៉ះដៃ Nacho របស់ Real Madrid។
ដល់នាទី៤៩ Joselu បន្ថែមមួយគ្រាប់ទៀត មុន Casemiro វាយបកបានមួយគ្រាប់វិញសម្រាប់ក្រុមលោក Zidane។
នេះជាបរាជ័យលើកទី៣នៅរដូវកាលនេះសម្រាប់ Real Madrid ធ្វើឲ្យពួកគេស្ថិតនៅលេខ៤ តាមពីក្រោយក្រុមកំពូលតារាង Real Socedad ៦ពិន្ទុ៕