អ៊ុយរុយហ្គាយឈ្នះជើងឯក World Cup អាយុក្រោម២០ឆ្នាំ
អ៊ុយរូហ្គាយបានយកឈ្នះអ៊ីតាលី ១-០ កាលពីថ្ងៃអាទិត្យ លើកពាន FIFA World Cup អាយុក្រោម ២០ ឆ្នាំជាលើកដំបូងរបស់ខ្លួន។ ជ័យជម្នះនេះបានបញ្ចប់ការទទួលជ័យជម្នះបួនលើកជាប់គ្នាដោយក្រុមមកពីអឺរ៉ុប។
Luciano Rodríguez បានរកគ្រាប់បាល់ជ័យជម្នះនាទីទី៨៦ដោយការតែតបាល់ពីចម្ងាយ។
មនុស្សជាង៤ម៉ឺននាក់ ដែលភាគច្រើនជាអ្នកគាំទ្រអ៊ុយរុយហ្គាយបានចូលរួមការប្រកួតនៅកីឡដ្ឋាន Diego Maradona ។ ប្រធាន FIFA លោក Gianni Infantino ក៏មានវត្តមានផងដែរ៕