Kante នឹងអវត្តមានពី World Cup
N’Golo Kante នឹងខកខានចូលរួមព្រឹត្តិការណ៍ FIFA World Cup 2022 ក្នុងប្រទេសកាតារ ក្រោយរងរបួសសរសៃពួរភ្លៅ អំឡុងស្មើ២ទល់នឹង២ជាមួយ Tottenham តាំងពីថ្ងៃទី១៤ ខែសីហា ម្ល៉េះ ហើយក៏ឈានដល់ការវះកាត់។
Chelsea បានប្រកាសថា ដំណើរការព្យាបាលបានជោគជ័យ តែត្រូវនៅក្រៅទីលានដល់ទៅ៤ខែដែលលើសពីព្រឹត្តិការណ៍ World Cup ទៅហើយ។ ការវះកាត់នេះ បានដំណើរការទៅដោយសារតែភាគីសងខាងបានយល់ព្រម។
Kante បានរួមចំណែកជួយបារាំងឈ្នះ FIFA World Cup 2018 នៅរុស្ស៊ី។ ចំណែកមិត្តរួមក្រុមក៏ទំនងមិនអាចលេង World Cup ដែរ ដោយសារតែបញ្ហារបួសជង្គង់។
ដោយឡែក Liverpool ឯណោះបានប្រកាសហើយថា Diogo Jota នឹងមិនបានលេង World Cup ព្រោះបញ្ហារបួស៕