Man UTD រងពិន័យរឿងមិនអាចគ្រប់គ្រងកីឡាករបាន
Manchester United ត្រូវបានចោទប្រកាន់ដោយសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសបន្ទាប់ពីកីឡាកររបស់ពួកគេបានឡោមព័ទ្ធអាជ្ញាកណ្តាល Craig Pawson អំឡុងពេលការប្រកួតកាលពីថ្ងៃអាទិត្យជាមួយនឹងក្រុម Newcastle ។
កីឡាកររបស់ Man Utd បានបញ្ចេញប្រតិកម្មដោយការខឹងខ្លាំង បន្ទាប់ពីលោក Pawson មិនអនុញ្ញាតគ្រាប់បាល់របស់ Cristiano Ronaldo ចូលអំឡុងប្រកួតស្មើ ០-០ នៅ Old Trafford ។
អាជ្ញាកណ្តាលបានកត់ត្រាឧប្បត្តិហេតុនេះនៅក្នុងរបាយការណ៍ការប្រកួត។
“United បានបរាជ័យក្នុងការធានាថាកីឡាកររបៀបរៀបរយចំពោះកីឡាករខ្លួន។” នេះបើយោងតាមការចោទប្រកាន់របស់ FA៕