ក្លិប AEU ប្រកាសបន្តកុងត្រាខ្សែប្រយុទ្ធ Gbenga
កីឡាករនីហ្សេរីយ៉ា Samuel Ajayi Gbenga បានចុះកុងត្រាបន្តរួមរស់ជាមួយអាស៊ីអឺរ៉ុបយូណាយធីត សម្រាប់រដូវកាលថ្មីនៃក្របខណ្ឌ Metfone Cambodian League 2021 ។
Samuel Ajayi Gbenga បានឈានជើងមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាអំឡុងឆ្នាំ២០០៧ ដោយលេងឲ្យក្លិប Phnom Penh FC ដែលបច្ចុប្បន្នជាក្លិបភ្នំពេញក្រោន និងបានចូលរួមជាមួយក្លិបក្របខណ្ឌកំពូលថៃ Bangkok Glass FC (បច្ចុប្បន្ន BG Pathum) ព្រមទាំងក្លិបផ្សេងៗទៀតរហូតដល់ឆ្នាំ២០១៥ ។ គេបានវិលមកកម្ពុជាវិញដោយលេងឲ្យបឹងកេតរហូតដល់ដាច់រដូវកាល២០១៦។
កាល ២០១៧ Gbenga ក៏បានលេងឲ្យអាស៊ីអឺរ៉ុបយូណាយធីតដែរ មុនវិលទៅបឹងកេតជាថ្មីនៅជុំទីពីរឆ្នាំដដែលរហូតដល់ដាច់រដូវកាល២០១៩ ។ រដូវកាល ២០២០ ខ្សែប្រយុទ្ធរូបនេះក៏វិលត្រឡប់មក AEU ជាថ្មីដោយបង្ហាញខ្លួន ៦ ប្រកួតរកបាន ៣ គ្រាប់ ហើយត្រូវបានក្លិនប្រកាសបន្តកុងត្រាសម្រាប់រដូវ ២០២១ បន្តទៀតនៅថ្ងៃនេះ ៕