កីឡាករ Man Utd មួយចំនួនកំពុងភ័យខ្លួន ក្រោយមានការបកអាក្រាតពីតារាសិចម្នាក់
តារារបស់ក្រុមបិសាចក្រហម Manchester United មួយចំនួនកំពុងមានអារម្មណ៍មិនស្រណុកនៅក្នុងខ្លួន ក្រោយតារាសិច Shona River បានអះអាងថាមានកីឡាករ Manchester United ចំនួន៣នាក់បានបោកនាងយកទៅដេក។ បើយោងតាមសារព័ត៌មាន “ All Football “ បានដកស្រង់សំដីនាង Shona River ឲ្យដឹងថាៈ កីឡាកររបស់បិសាចក្រហមបានដេកជាមួយនាង ហើយមិនបានបង់ប្រាក់អោយរូបនាងឡើយ ខណៈដែលរូបនាងរំពឹងថា នឹងមានការតបស្នងនៅពេលក្រោយ ។
បន្ថែមទៅទៀតនោះ រូបនាងបានបង្ហោះនៅលើ Website “ podcast ” ដោយនិយាយសរសេរថា ៖ មានថ្ងៃមួយកីឡាកររបស់បិសាចក្រហម Manchester United បានទាក់ទងនាងអោយទៅដេកជាមួយ ក្នុងគោលបំណងញ៉ែរហើយបបួលដេកដោយមិនអោយលុយ “ Free” ដោយកីឡាករទាំងនោះយល់ថា ពួកគេជាតារាបាល់ទាត់ល្បីឈ្មោះ។ ហើយក្នុងនោះផងដែរ មានកីឡាករម្នាក់ក្នុងចំណោមពួកគេបានអោយលុយខ្ញុំ២០០អឺរ៉ូដើម្បីយកទៅទិញភីហ្សាមួយចំនួន។ សូមបញ្ជាក់ថា តារាសិច Shona River មិនបានបញ្ចេញឈ្មោះរបស់កីឡាករបិសាចក្រហមឡើយ ប៉ុន្តែរូបនាងបានរិះគន់យ៉ាងចាស់ដៃចំពោះទង្វើដែលពួកបានធ្វើមកលើរូបនាង៕