ទំបំផុត! Dortmund យល់ព្រមថ្លៃឈ្នួលរបស់ Jadon Sancho ជាមួយ Manchester United
ក្លិបអាឡឺម៉ង់ Dortmund ត្រូវបានគេរាយការណ៍ថាបានទទួលយកការផ្តល់ជូនដំបូងពីក្លិបយក្សនៃក្របខ័ណ្ឌ Premier League Man Utd ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃជាង ១០០ លានផោន។
បើយោងតាមសារព័ត៌មាន The Independent បានអោយដឹងថា Borussia Dortmund ត្រៀមនឹងទទួលយកថ្លៃផ្ទេរដំបូងចំនួន ៦៦លានផោន ដែលអាចកើនឡើងដល់ជាង ១១១ លានផោន ដោយផ្អែកលើកីឡាករ និង ក្លឹបដែលបំពេញលក្ខខណ្ឌមួយដ៏សមស្រប។
ទោះបីជាក្រុម Real Madrid និង Liverpool កំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយកីឡាកររូបនេះក៏ដោយ ក៏ម្ចាស់ជើងឯក Premier League បានរាយការណ៍ថា Sancho ឥឡូវនេះមើលទៅដូចជាទំនងទៅ Old Trafford ច្រើនជាង ខណៈដែលក្រុមបិសាចក្រហមបានដណ្តើមបានកៅអីមួយនៅក្នុងការប្រកួតដណ្តើមពានរង្វាន់ជើងឯក Champions League ឆ្នាំនេះ៕