ក្រុមបង់ក្លាដែសប្រមូលផ្ដុំបានច្រើនជាងកម្ពុជា
លោក Javier Fernandez គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែសឲ្យដឹងថា ក្រុមរបស់លោកបានប្រមូលផ្ដុំគ្នាហ្វឹកហាត់២០ថ្ងៃមុនមកដល់កម្ពុជា ប្រមូលផ្ដុំគ្នាបាន៧ថ្ងៃថែមទៀតមុនការប្រកួតមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានមរតកតេជោ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញទទូចថា ក្រុមរបស់លោកពិតជាត្រៀមខ្លួនបានល្អ និងត្រូវការជ័យជម្នះយ៉ាងចាំបាច់។ យ៉ាងណា លោកថា មិនហ៊ានមើលស្រាលក្រុមម្ចាស់ផ្ទះកម្ពុជាទេ ព្រោះក៏ជាក្រុមល្អមួយ កំពុងអភិវឌ្ឍក្រុមច្រើនកម្រិត។
លោក Javier បន្ថែមថា ការប៉ះកម្ពុជាពិតជាសំខាន់សម្រាប់ក្រុមលោកក្នុងការសម្រួចខ្លួនទៅមុខបន្ថែមទៀត។
គួរបញ្ជាក់ថា ជំនួបរវាងក្រុមទាំង២នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា នេះវេលាម៉ោង៧យប់៕