
វៀតណាមដាក់ក្រុម U21 មកប្រកួត AFF U23 នៅកម្ពុជា
សហព័ន្ធកីឡាបាល់ទាត់វៀតណាមបានសម្រេចជ្រើសរើសក្រុមអាយុក្រោម២១ឆ្នាំទៅចូលរួមការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម២៣ឆ្នាំ នៅកម្ពុជា។
សារព័ត៌មានវៀតណាម Bongda រាយការណ៍ថា ការសម្រេចបែបនេះ ព្រោះពួកគេចង់ផ្ដោតលើការត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២២ ដែលវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះក្នុងខែឧសភា ខាងមុខ។
គួរបញ្ជាក់ថា ការប្រកួត AFF U23 Championship 2022 នៅកម្ពុជានឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ នៅកីឡដ្ឋានព្រីនស៍ និងមរកតេជោ។
ក្រុមជម្រើសជាតិវៀតណាមស្ថិតក្នុងពូលជាមួយថៃ និងសិង្ហបុរី៕