Roy Keane ថា Ole Gunnar Solskjaer ឈរជើងនៅ Man United មិនបានយូរទៀតទេ
Manchester United បានបរាជ័យ២ប្រកួតជាប់ៗគ្នាក្នុងរយៈពេល៤ថ្ងៃ ដែលធ្វើឱ្យគ្រូបង្វឹក Ole Gunnar Solskjaer កំពុងរងសម្ពាធយ៉ាងខ្លាំង។
ក្រុមរហស្សនាមបិសាចក្រហម បានចាញ់ក្រុមកាំភ្លើងធំ Arsenal ១ទល់នឹង០ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ ហើយបានភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះ Istanbul Basaksehir ២ទល់នឹង១ នៃការប្រកួតទី៣នៅពានរង្វាន់ UEFA Champions League ពូល H។
ក្រោយបញ្ចប់ការប្រកួត អតីតខ្សែបម្រើ Roy Keane បាននិយាយថា៖ “Ole Gunnar Solskjaer នឹងឈរជើងនៅ Manchester United មិនបានយូរទៀតទេ ព្រោះដោយសារតែកីឡាករក្នុងក្រុមតែម្តង។ គេនឹងដើរតាមដានរបស់ Jose Mourinho ដែលត្រូវពួកកីឡាករនោះបោះចុះពីឡានក្រុងអញ្ចឹង។
គួរឱ្យថា Manchester United នឹងត្រូវធ្វើដំណើរទៅផ្ទះរបស់ Everton នៅថ្ងៃសៅរ៍នេះក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាបន្តទៀត ដោយក្រុមរបស់គ្រូបង្វឹកជនជាតិន័រវេសត្រូវការឈ្នះជាចាំបាច់ដើម្បីកែប្រែស្ថានការណ៍ឡើងវិញ។