
ឯកឧត្តម ស សុខា ចុះទៅអន្តរាគមន៍រឿងបិទកីឡដ្ឋានខេត្តកំពង់ឆ្នាំងនៅថ្ងៃសុក្រសប្តាហ៍នេះ
ក្រោយពីមានផ្ទុះការតវ៉ាជាច្រើននៅតាមបណ្តាញសង្គម Facebook ទាក់ទងទៅនឹងការបិទកីឡដ្ឋានខេត្តកំពង់ឆ្នាំងក្នុងរយៈប៉ុន្មានថ្ងៃមកនេះ ឥឡូវរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានចាត់តាំងបុគ្គល១២រូប ដែលមានឯកឧត្តម ស សុខា ជាប្រធានដើម្បីចុះទៅពិនិត្យមើលកីឡដ្ឋានខេត្តកំពង់ឆ្នាំង ដែលបានផ្អាក មិនឱ្យមានការប្រកួតបាល់ទាត់ទៀត ព្រោះខ្លាចមានគ្រោះថ្នាក់ចរាចរណ៍។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា នឹងដឹកនាំក្រុមការងារចុះទៅពិនិត្យមើលឱ្យម៉ត់ចត់នឹងដោះស្រាយបញ្ហានៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៨ខាងមុខនេះតាមសេចក្តីប្រកាស។

លិខិតឧទ្ទេសនាមរបស់ក្រសួងអប់រំ យុវជន និងកីឡា
គួររំលឹកថាកាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសផ្អាកមិនឲ្យមានសកម្មភាពបាល់ទាត់ នៅកីឡដ្ឋានបាល់ទាត់ ខេត្តកំពង់ឆ្នាំងឡើយ ដោយសំអាងថា ខ្លាចប៉ះពាល់ដល់គ្រោះថ្នាក់ចរាចរណ៍ និង រំខានមន្រ្តីក្នុងការធ្វើការ ប៉ុន្តែការប្រកាសនេះ មិនទទួលបានការគាំទ្រច្រើននោះទេ ផ្ទុយទៅវិញ ត្រូវបានមហាជនជាច្រើនធ្វើការរិះគន់យ៉ាងចាស់ដៃតាមបណ្តាញសង្គមថែមទៀតផង៕

លិខិតរដ្ឋបាលខេត្តកំពង់ឆ្នាំង
វីដេអូការលើកឡើងរបស់លោកអភិបាលខេត្តទាក់ទងនិងការចេញនូវសេចក្តីជូនដំណឹងពាក់ព័ន្ធនិងទីលានបាល់ទាត់ខេត្ត៖
សូមស្តាប់ការលើកឡើងរបស់លោកអភិបាលខេត្តទាក់ទងនិងការចេញនូវ សេចក្តីជូនដំណឹងពាក់ព័ន្ធនិងទីលានបាល់ទាត់ខេត្ត
Posted by អ្នកខេត្តកំពង់ឆ្នាំង on Thursday, 6 December 2018