
Tuchel អាចដឹកនាំកូនក្រុមបានក្នុងប្រកួតផ្ដាច់ព្រ័ត្រ Club World Cup
អ្នកចាត់ការ Chelsea លោក Thomas Tuchel បានធ្វើដំណើរទៅដល់ក្រុងអាប៊ូដាប៊ី ហើយសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ FIFA Club World Cup នៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ នេះតទល់ Palmeiras។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់បានត្រឹមតែទស្សនាពីផ្ទះនៅក្រុងឡុងដ៍ពេលកូនក្រុមឈ្មោះ Al Hilal ហើយក៏មិនអាចដឹកនាំប្រកួតពេលឈ្នះ Plymouth នៅ FA Cup។
ប៉ុន្តែក្រោយតេស្ដឃើញអវិជ្ជមានវិញ លោក Tuchel ក៏បានឡើងយន្ដហោះទៅក្រុងអាប៊ូដាបី ប្រទេសអារ៉ាប់ដើម្បីដឹកនាំកូនក្រុម។
អ្នកទទួលរ៉ាប់រងដឹកនាំកូនក្រុមពេលលោក Tuchel អវត្តមាន គឺគ្រូជំនួយ Zsolt Low៕