អតីតកីឡាករសេណេហ្គាល់ស៊ុតឈ្នះបារាំងនៅ World Cup 20០2 ចែកឋានហើយ
អតីតខ្សែបម្រើជម្រើសជាតិសេណាហ្គាល់ Papa Bouba Diop បានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ដោយសាររោគាពាធ ក្នុងជន្មាយុវជន៤២ឆ្នាំ។
លោក Diop បានបង្ហាញ១២៩ដងនៅ Premier League និងដោយធ្លាប់លេងឲ្យ Fulham, West Ham, Portsmouth និង Birmingham City។
លោកបានធ្វើរឿងចាប់អារម្មណ៍មួយដោយទាត់ចូលគ្រាប់ជ័យជម្នះ១ទល់នឹង០លើជម្រើសជាតិបារាំង បើកឆាក FIFA World Cup 2002។
ទំព័រផ្លូវការរបស់ FIFA សរសេរថា “លោក Diop នៅតែជាវីរបុរស World Cup”។ ចំណែក Fulham ក៏បានបង្ហាញការសោកស្ដាយចំពោះអតីតកីឡាករខ្លួនរូបនេះដែរ។
ក្រៅពីលេង World Cup លោក Diop ក៏រួមចំណែកជាមួយសេណាហ្គាល់នៅជើងឯកអាហ្វ្រិក៤លើក ដោយបានជើងឯករងឆ្នាំ២០០២។ លោកបានចូលនិវត្តន៍ពីជម្រើសជាតិនៅឆ្នាំ២០១៣។
កាលឆ្នាំ២០០៨ លោកបានរួមចំណែកឈ្នះ FA Cup ជាមួយក្លិប Portsmouth ដែលកាលណោះដឹកនាំដោយលោក Harry Redknapp៕