វគ្គផ្ដាច់ព្រ័ត្រ Carabao Cup 2020/2021 ត្រូវប្ដូរទៅចុងខែមេសា
ការប្រកួតបាល់ទាត់វគ្គផ្ដាច់ព្រ័ត្រដណ្តើមពានរង្វាន់ Carabao Cup រដូវកាល២០២០/២០១ នឹងត្រូវបានរៀបចំឡើងនៅថ្ងៃអាទិត្យទី ២៥ ខែមេសា។
សេចក្តីថ្លែងការណ៍របស់ក្របខណ្ឌបាល់ទាត់អង់គ្លេសបានបញ្ជាក់ថា ការសម្រេចចិត្តផ្លាស់ប្តូរកាលបរិច្ឆេទដែលដើមឡើងត្រូវរៀបចំនៅថ្ងៃអាទិត្យទី ២៨ ខែកុម្ភៈ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យមានអ្នកទស្សនាចូលរួមច្រើនតាមដែលអាចធ្វើទៅបាន។
ចំនួនអ្នកគាំទ្រដែលត្រូវបានអនុញ្ញាតនឹងពឹងផ្អែកលើការណែនាំរបស់រដ្ឋាភិបាល។ សម្រាប់សប្ដាហ៍នេះវិញ ការប្រកួតនៅតែបន្តក្នុងវគ្គ ១/៤ ដដែល។
នៅថ្ងៃអង្គារនេះ Brentford ត្រូវជួប Newcastle, Arsenal ត្រូវជួប Manchester City, បន្ទាប់មកនៅថ្ងៃពុធ Stoke លេងជាមួយ Tottenham មុនពេល Everton ជួប Manchester United។
ក្រុងឡុងដ៍ស្ថិតក្នុងលំដាប់ទីបួននៃការរឹតត្បិតរបស់រដ្ឋាភិបាលដោយគ្មានអ្នកទស្សនាណាអាចចូលរួមព្រឹត្តិការណ៍កីឡាក្នុងលំដាប់ទី៣ ឬ ៤ បានឡើយ។
ក្នុងចំណោមក្រុមចំនួន ២០ នៃក្របខណ្ឌ Premier League មានតែក្រុម Liverpool, Everton, Brighton និង Southampton ប៉ុណ្ណោះដែលស្ថិតក្នុងលំដាប់ទី ២ ត្រូវបានអនុញ្ញាតឱ្យមានអ្នកទស្សនារចូលរួមការប្រកួតរបស់ពួកគេដែលកំណត់ត្រឹមចំនួនអតិបរមា ២០០០ នាក់។
ការប្រកួតជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី ២៧ និង ២៨ ខែមេសា ដូច្នេះ Manchester City អាចនឹងត្រូវលេងពីរដងក្នុងរយៈពេលបីថ្ងៃប្រសិនបើពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រ EFL Cup និង Champions League វគ្គ ៤ ក្រុមចុងក្រោយ៕