
ខ្សែការពារ Benjamin Mendy ចូលខ្លួនបំភ្លឺក្តីករណីរំលោភសេពសន្ថវៈ
ខ្សែការពារ Benjamin Mendy របស់ Man City បានចូលខ្លួនមកបំភ្លឺក្តីនៅតុលាការប្រទេសអង់គ្លេស ទាក់ទងនឹងការចោទប្រកាន់រឿងក្ដីរំលោភសេពសន្ថវៈ។
កីឡាករបារាំង វ័យ២៨ឆ្នាំ ត្រូវបានរងការចោទប្រកាន់ដល់ទៅ១០ករណីឯណោះ ដោយក្នុងនោះ មាន៨ករណីជាការរំលោភសេពសន្ថវៈ ១ករណីជាការប៉ុនប៉ង់រំលោភសេពសន្ថវៈ ហើយនិង១ករណីទៀតជាការបៀតបៀនផ្លូវភេទ ដែលទាំងនេះបានកើតលើនារី៧រូប មិនត្រូវបានបញ្ចេញអត្តសញ្ញាណទេ។
សម្រាប់ការបំភ្លឺនៅតុលាការនឹងត្រូវចំណាយពេល៣ខែ ចាប់ផ្ដើមនៅសប្ដាហ៍នេះតទៅ ដោយ Benjamin Mendy នឹងស្ថិតនៅក្រៅឃុំជាបណ្ដោះអាសន្ន ប៉ុន្តែសម្រាប់ក្លិប Man City វិញ បានបញ្ឈរជើងរូបគេទៅហើយតាំងពីឆ្នាំមុនមក ដោយរង់ចាំការសម្រេចក្ដីពីតុលាការសិន៕
អត្ថបទ ៖ F11