FIFA ចង់ពន្លឿនថ្ងៃចាប់ផ្ដើមការប្រកួត World Cup 2022 មុនផែនការ
សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងចង់ពន្លឿន ថ្ងៃចាប់ផ្ដើមការប្រកួត World Cup 2022 នៅប្រទេសកាតា មុនកាលបរិច្ឆេទដែលបានកំណត់។
តាមកាលបរិច្ឆេទ ការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជំនួបបើកឆាកកម្មវិធីដំបូងគឺ ពូល A រវាងក្រុមជម្រើសជាតិសេណេហ្គាល់នឹងក្រុមជម្រើសជាតិហុល្លង់ រីឯជំនួបក្រុមម្ចាស់ផ្ទះកាតា នឹងត្រូវតទល់នឹងអេក្វាឌ័រ នៅថ្ងៃដដែល ប៉ុន្តែយឺតជាងគ្នា៧ម៉ោង។
ដូច្នេះហើយ សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងបានពិភាក្សាជាមួយនឹងកាតា និងបានដាក់សំណើស្នើសុំ FIFA អោយជំនួបរវាងកាតានឹងអេក្វាឌ័រទៅជាជំនួបបើកឆាកវិញដែលនឹងធ្វើឡើងនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២ មុនមួយថ្ងៃនៃផែនការកាលបរិច្ឆេទ ដើម្បីក្រុមម្ចាស់ផ្ទះអាចប្រកួតបើកឆាក ដូច World Cup មុនៗដែលធ្លាប់ធ្វើកន្លងមក។ យ៉ាងណាសំណើនេះត្រូវការឯកភាពពី សហព័ន្ធបាល់ទាត់ពីទ្វីបទាំង៦ នៅ FIFA ក៏ជាប្រធានស្ថាប័ន FIFA ផងដែរ។
អត្ថបទ ៖ F11