បេក្ខជនប្រធានក្លិបថ្មី Barca គំរាមដកលោក Koeman
អ្នកចាត់ការថ្មីក្លិប Barcelona លោក Ronald Koeman ត្រូវបានគេគំរាមបណ្តេញចេញពីតំណែងភ្លាមៗ នៅពេលចប់ចប់រដូវកាល ២០២០/២១ ។
នេះជាការគំរាមពីលោក Victor Font បេក្ខជនជាប្រធានថ្មីប្រចាំក្លិប Barcelona ដែលបានធ្វើឲ្យយមានការភ្ញាក់ផ្អើលជាមួយនឹងការប្រកាសរបស់លោកថា លោកនឹងបណ្តេញអ្នកចាត់ការ Ronald Koeman នៅឆ្នាំ ២០២១។
លោក Victor Font លើកឡើងបែបនេះ “៖ ប្រសិនបើខ្ញុំក្លាយជាប្រធាន Barca លោក Koeman នឹងត្រូវបណ្តេញចេញមិនថាគាត់ធ្វើបានល្អកម្រិតណាទេ”។នោះគឺជាផែនការហើយខ្ញុំនឹងមិនផ្លាស់ប្តូរវាទេ។ ខ្ញុំនឹងអញ្ជើញ Xavi ឲ្យដឹកនាំ Barca ពីរដូវកាល ២០២១/២២ ។ គាត់ជាបេក្ខជនដែលមានថាមពលដើម្បីនាំអ្វីៗទាំងអស់នៅក្នុងក្រុមនេះឲ្យដំណើរការបានល្អ។
Barca នឹងបោះឆ្នោតជ្រើសរើសប្រធានក្លិបនៅថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២១។ Victor Font ត្រូវបានគេចាត់ទុកថាជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនដែលមានសមត្ថភាពឈ្នះតំណែងជាប្រធានក្លិប។
ដោយឡែក Barca ធ្លាប់បានទាក់ទង Xavi ភ្លាមៗបន្ទាប់ពីការបណ្តេញលោក Ernesto Valverde ចេញ។ ទោះជាយ៉ាងណា អតីតកីឡាករអេស្ប៉ាញរូបនេះបានបដិសេធព្រោះមិនទាន់ត្រៀមខ្លួនបានល្អ។ ម្ចាស់ពានរង្វាន់ពិភពលោកឆ្នាំ ២០១០ បានបន្តធ្វើការនៅ Al Sadd។ ប៉ុន្តែគេគិតថា មិនយូរ មិនឆាប់ទេ នឹងត្រលប់ទៅ Barcelona វិញ។
Barcelona បានបើក ការវះកាត់ដ៏ធំមួយ ដោយចែកផ្លូវជាមួយអ្នកចាត់ការ Quique Setien និងនាយកកីឡាលោក Eric Abidal ។ លោក Ronald Koeman ក៏ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មី៕