ឮថា Al Nassr គ្រោងយក Zidane ធ្វើគ្រូថ្មី
ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីតរាយការណ៍ ក្លិប Al Nassr ចង់ចាយ៦០លានអឺរ៉ូក្នុងមួយឆ្នាំសម្រាប់ប្រាក់ខែលោក Zinedine Zidane។
តែយ៉ាងណា រហូតមកដល់ពេលនេះ ពុំទាន់មានការឆ្លើយតបពីសំណាក់តំណាងគ្រូបង្វឹកជនជាតិបារាំងខាងលើឡើយ។
ចំណែកសារព័ត៌មានអេស្ប៉ាញ បានដាក់ជាសំណួរគឺថាតើ Zidane នឹងយល់ព្រមផ្លាស់ទៅលេងបាល់ទាត់កម្រិតទាបបែបនេះ ដោយច្រានចោលសំណើដ៏ច្រើនពីក្លិបនៅអឺរ៉ុបឬយ៉ាងណា។
បន្ទាប់ពីការបណ្តេញលោក Rudi Garcia ពីតំណែង Al Nassr បានតែងតាំងលោក Dinko Jelicic ជាគ្រូបង្វឹកបណ្ដោះអាសន្ន ប៉ុន្តែបំណងរបស់ក្លិបអារ៉ាប៊ីសាអូឌីតគឺឃើញ Ronaldo និង Zidane ជុំគ្នាឡើងវិញ៕