ស្តាតរបស់ Real Madrid ដែលកំពុងដំណើរការជួសជុលត្រូវអគ្គិភ័យត្របាក់អស់មួយផ្នែក
ដំណើរការជួសជុលឡើងវិញនៃកីឡដ្ឋាន Santiago Bernabeu របស់ Real Madrid បានជួបនូវឧប្បត្តិហេតុអគ្គិភ័យឆាបឆេះអស់មួយផ្នែក កាលល្ងាចថ្ងៃពុធ ទី២៦ ខែឧសភា។
គេឃើញផ្សែងភ្លើងយ៉ាងខ្លាំងហុយចេញពីកំពូលស្តាត ហើយរាលដាលដល់ទីតាំងជិតៗ។ កម្មករដែលកំពុងធ្វើការ បានភៀសខ្លួនដើម្បីសុវត្ថិភាពរៀងៗខ្លួន។
អគ្គិភ័យនេះបានរលត់អស់វិញពេលមានអន្តរាគមន៍ពីកងកម្លាំងពន្លត់ ហើយពុំមាននរណាម្នាក់គ្រោះថ្នាក់ឡើយ។
កីឡដ្ឋាន Santiago Bernabeu មិនត្រូវបានប្រើប្រាស់ឡើយអំឡុងការប្រកួតរដូវកាល២០២០/២០២១ ព្រោះត្រូវស្ថាបនាឡើងវិញ និងចាយប្រាក់ប្រមាណខ្ទង់៨០០លានដុល្លារអាមេរិក។
គេរំពឹងថា ដំណើរការជួសជុល និងសាងសង់រចនាសម្ព័ន្ធបន្ថែមនេះនឹងបញ្ចប់ទាន់រដូវកាល២០២២/២០២៣ និងកាន់តែទំនើបថែមទៀត។ ការប្រកួតកន្លងមក Real Madrid បានប្រើប្រាស់ទីលានហ្វឹកហាត់ជាទឹកដី៕