Spurs សងថ្លៃសំបុត្រដល់អ្នកគាំទ្រ ក្រោយបរាជ័យនៅ Newcastle
ក្រុមកីឡាករ Tottenham Hotspur បានចាយលុយខ្លួនឯងដើម្បីសងថ្លៃសំបុត្រដល់អ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីចាញ់ Newcastle United ៦ទល់នឹង១ ក្នុងដីខ្លួនឯងនៃការប្រកួតបាល់ទាត់ Premier League កាលចុងសប្ដាហ៍។
គេហទំព័រ Spurs បានប្រកាសនៅល្ងាចនេះថា “យើងយល់ពីការខកចិត្តរបស់អ្នក កំហឹងរបស់អ្នក។ ការលេងមិនល្អគ្រប់គ្រាន់។ យើងដឹងពាក្យមិនគ្រប់គ្រាន់ក្នុងស្ថានភាពបែបនេះ ប៉ុន្តែជឿថា យើងក៏ឈឺចាប់ខ្លាំងណាស់ដែរជាមួយនឹងបរាជ័យបែបនេះ។ យើងសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់អ្នក ទាំងក្នុង និងក្រៅផ្ទះ។ ជាមួយនឹងគំនិតនេះ យើងចង់ផ្តល់សំណងដល់អ្នកគាំទ្រសម្រាប់ថ្លៃសំបុត្រចូលទស្សនាការប្រកួត St James’ Park។”
Tottenham បានទទួលបរាជ័យជាប្រវត្តិសាស្ត្រ ទល់នឹង Newcastle ដែលក្នុងនោះ២១នាទីដំបូងរបូតដល់ទៅ៥គ្រាប់។ ក្រោយការប្រកួតនោះ អ្នកចាត់ការស្ដី Spurs លោក Cristian Stellini ក៏ត្រូវបានដកតំណែង និងជំនួសវិញដោយលោក Ryan Mason៕