កៅអីអ្នកចាត់ការ Jose Mourinho អាចត្រូវបញ្ឈប់សប្ដាហ៍ក្រោយបើសិន Man UTD មិនអាចឈ្នះ Newcastle United បាន
កៅអីរបស់លោក Jose Mourinho នៅ Manchester United កាន់តែរង្គោះរង្គើរមែនទែនហើយក្រោយថ្នាក់ដឹកនាំរបស់ក្លឹបចាប់ផ្ដើមអស់ជំនឿលើរូបលោក។
បុរសសញ្ជាតិព័រទុយហ្គាល់អាចត្រូវបណ្ដេញចេញពីតំណែងនៅសប្ដាហ៍ក្រោយនេះបើសិនជាក្រុមបិសាចក្រហមទទួលលទ្ធផលមិនល្អក្នុងការប្រកួតទល់ Newcastle United នៅថ្ងៃសៅរ៍នេះ។
លោក Jose Mourinho បានឈ្នះ League Cup និង Europa League នៅរដូវកាលដំបូង ហើយបញ្ចប់ចំណាត់ថ្នាក់លេខ២ក្នុងតារាង Premier League និងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ FA Cup កាលពីរដូវកាលមុន។
យ៉ាងណាបច្ចុប្បន្ន Man United កំពុងស្ថិតនៅដំណាក់កាលលំបាកដោយឈរលេខ១០នៅ Premier League ហើយថែមទាំងធ្លាក់ចេញពីពានរង្វាន់ League Cup ថែមទៀតផង៕