
ក្រុមទាំងបួននេះជាក្រុមដែលឈ្នះ FA Cup បានច្រើនជាងគេ ក្នុងនោះមានម្ចាស់ការពារជើងឯកដែរ
FA Cup ជាពានរង្វាន់ធំលំដាប់ទី២របស់អង់គ្លេស បន្ទាប់ពី Premier League។ FA Cup ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៨៧១ មកម្ល៉េះ គិតមកដល់បច្ចុប្បន្នមានអាយុកាល ១៤៨ឆ្នាំហើយ។ ក្រុមដែលឈ្នះពានរង្វាន់នេះចុងក្រោយគឺ តោខៀវ Chelsea ដែលបានយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រលើ បិសាចក្រហម Manchester United ១-០។
ថ្ងៃនេះ Admin និងបង្ហាញនៅក្រុមដែលមាប្រវត្តិឈ្នះពាននេះច្រើនជាងគេដល់ប្រិយមិត្តបានដឹងផងដែរ។ ក្រុមទាំងនោះមានដូចខាងក្រោម៖
4- Tottenham Hotspur
មាន់ខ្នាយមាសជាក្រុមដែលឈ្នះពាន FA Cup ច្រើនជាងគេលំដាប់ទី៤ ចំនួន ៨ពាន។ ពួកគេឈ្នះលើកដំបូងក្នុងឆ្នាំ ១៩០១ និងឈ្នះលើកចុងក្រោយជាពានទី៨របស់ក្លឹបក្នុងឆ្នាំ១៩៩១។
3- Chelsea
តោខៀវ Chelsea ក៏ជាក្រុមដែលមានលទ្ធភាពអាចឈ្នះពាន FA Cup នេះបាន៨លើកដូចមាន់ខ្នាយមាសដែរ។ ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏មួយនេះគឺជាម្ចាស់ការពារដំណែងជើងឯករដូវកាលមុនដែលបានបំបាក់បិសាចក្រហមក្នុងវគ្គផ្តាច់ព្រ័ត្រ ខណៈដែលពួកគេធ្លាប់ឈ្នះពាននេះលើកដំបូងបំផុតក្នុងឆ្នាំ ១៩៧០។
2- Manchester United
បិសាចក្រហម ManU ជាក្រុមដែលរងជើងឯកច្រើនជាងគេជាមួយស្ករគ្រាប់ Everton ចំនួន៨ដងដូចគ្នា។ ប៉ុន្តែ ManU ជាក្រុមដែលឈ្នះពាន FA Cup បានច្រើនជាងគេលំដាប់លេខ២ ចំនួន១២ដង។ ការឈ្នះលើកដំបូងតំាងពីជាង១១០ឆ្នាំមុនគឺនៅក្នុងឆ្នាំ ១៩០៩ ខណៈដែលឈ្នះលើកចុងក្រោយពួកគេបានបំបាក់ ឥន្រ្ទីស Crystal Palace ២-១ ក្នុងម៉ោងបន្ថែមកាលពីឆ្នាំ ២០១៦។
1- Arsenal
ក្នុងចំណោមក្រុមរបស់ប្រទេសដែលចូលរួមមកពីអង់គ្លេស និង វ៉េល មានតែកាំភ្លើងធំ Arsenal ប៉ុណ្ណោះដែលឈ្នះពាន FA Cup បានច្រើនជាងគេបង្អស់ចំនួន ១៣លើក។ មិនត្រឹមតែជាក្រុមដែលឈ្នះពានច្រើនជាងគេទេ ពួកគេជាក្រុមដែលឡើងមកវគ្គផ្តាច់ព្រាត់បានច្រើនបំផុតចំនួន ២០លើ់ក ស្មើរគ្នាជាមួយបិសាចក្រហម។ Arsenal ធ្លាប់ភ្លក់រសជាតិពាននេះដំបូងបំផុតក្នុងឆ្នាំ ១៩៣០ រំលងបាន ៨៧ឆ្នាំពួកគេឈ្នះពាននេះលើកចុងក្រោយជាលើកទី១៣ ក្នុងឆ្នាំ២០១៧ ដោយបានបំបាក់តោខៀវ ២-១ នៅវគ្គផ្តាច់ព្រ័ត្រ។
សូមបញ្ចាក់ជូនដែរថា ក្រុមដែលឈ្នះពានរង្វាន់ FA Cup គឺមានកៅអីទៅលេងនៅ Europa League ដោយស្វ័យប្រវត្តិ៕