
គ្រូអង់គ្លេសថា ប៉ះបារាំងជាតេស្ដដ៏លំបាកបំផុត
បន្ទាប់ពីយកឈ្នះសេណេហ្គាល់ក្នុងលទ្ធផល ៣-១ នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ គ្រូបង្គោលជម្រើសជាតិអង់គ្លេស Gareth Southgate ចាត់ទុកការប្រកួតវគ្គ វគ្គ៨ក្រុមតទល់បារាំងថាជាតេស្ដដ៏លំបាកបំផុតសម្រាប់អង់គ្លេសនៅ World Cup 2022 ។
លោក Southgate បាននិយាយបន្ទាប់ពីទទួលបានជ័យជម្នះថា “៖ ការជួបជាមួយប្រទេសបារាំងគឺជាតេស្ដធំបំផុតរបស់អង់គ្លេស” ។ បារាំងគឺជាក្រុមការពារជើងឯក ជាមួយនឹងទេពកោសល្យ និងបុគ្គលឆ្នើមៗ។ វាពិតជាលំបាកណាស់ក្នុងការទាត់ និងស៊ុតបញ្ចូលទីបារាំង។ តែវានឹងក្លាយជាការប្រកួតដ៏អស្ចារ្យសម្រាប់ពួកយើងដើម្បីព្យាយាមខ្លួនឯងឱ្យល្អបំផុត។”
ប្រធានក្រុម Harry Kane សង្កត់ធ្ងន់ថា “៖ ប្រសិនបើអ្នកចង់ឈ្នះ World Cup អ្នកត្រូវតែប្រឈមមុខនិងយកឈ្នះក្រុមល្អបំផុតនៅក្នុងពិភពលោក។ បារាំងពិតជាក្រុមមួយក្នុងចំណោមពួកគេ” ។
ទន្ទឹមនឹងនេះ Eric Dier ជឿជាក់ថា ទាំងបារាំង និងអង់គ្លេស មានការគោរពគ្នាទៅវិញទៅមក ប៉ុន្តែមិនខ្លាចក្នុងការប្រឈមមុខគ្នាឡើយ។ ខ្សែការពាររូបនេះបាននិយាយថា “៖បារាំងជាក្រុមខ្លាំង ប៉ុន្តែអង់គ្លេសក៏ដូចគ្នាដែរ ។ Mbappe គឺជាកីឡាករដ៏អស្ចារ្យ ប៉ុន្តែនៅក្នុងបាល់ទាត់ អ្នកការពារជាក្រុម ហើយនោះជារឿងសំខាន់បំផុត។”
ដោយឡែក បារាំងបានទម្លាក់ប៉ូឡូញដោយលទ្ធផល៣ទល់នឹង១ដូចគ្នា៕